khmer eng
  • លោកជំទាវ ចឹក ហេង សមាជិកាក្រុមភូមិភាគទី៨ បានចុះសំណេះសំណាលសាកសួរសុខទុក្ខក្រុមប្រឹក្សា ឃុំ ប៉ូលីសបុស្តិ៍ និងស្មៀន នៅឃុំត្បែង២ និង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ ចឹក ហេង សមាជិកាក្រុមភូមិភាគទី៨ បានចុះសំណេះសំណាលសាកសួរសុខទុក្ខក្រុមប្រឹក្សា ឃុំ ប៉ូលីសបុស្តិ៍ និងស្មៀន នៅឃុំត្បែង២ និង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ លោកជំទាវបានណែនាំជំរុញដល់ក្រុមប្រឹក្សាឃុំ និងប៉ូលីសបុស្តិ៍ត្រូវយកចិត្តទុកដាក់អនុវត្តន៏នូវតួនាទី ភារកិច្ច និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយទាន់ពេលវេលា និងត្រៀមលក្ខណះសំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នាពេលខាងមុខនេះ នឹងផ្សព្វផ្សាយអោយប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំង ដូសមូលដ្ឋាន និងដូសជំរុញ និងបានពាំនាំការសាកសួរសុខទុក្ខពីសម្តេចប្រធានព្រឹទ្ធសភា ដល់សមាជិកសមាជិកា ក្រុមប្រឹក្សាសង្កាត់ទាំងអស់។ក្នុងពិធីសំណេះសំណាលនោះលោកជំទាវបានឧបត្ថម្ភម៉ាស់២៥០ និងឧបត្ថម្ភអ្នកចូលរួម ចំនួន១៦នាក់ ម្នាក់ៗទទួលបានថវិកា២០០០០រៀល និងកន្ទេលបត់ម្នាក់១ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម